Search This Blog

Theme images by MichaelJay. Powered by Blogger.
  • ()

លោក ម៉ៅ វាសនា

https://drive.google.com/open?id=0B6-8GQRml19kQmdRM3ozbk4zSGc

Cambodia Law You've probably noticed

We Love What We Do.

About Us


Expertise

Meganto quality templates can make your website load faster Peut rendre la charge de votre.

Our Serives

Meganto quality templates can make your website load faster Peut rendre la charge de votre.

Efficiency

Meganto quality templates can make your website load faster Peut rendre la charge de votre.

Contact

Meganto quality templates can make your website load faster Peut rendre la charge de votre.

Do you like our work so far?
Let's talk about your project !

GET IN TOUCH

Portfolio


Main Blog
Our Recent Posts

លោក ម៉ៅ វាសនា

ចំណាត់ថ្នាក់ សាកលវិទ្យាល័យនៅប្រទេសកម្ពុជា

ចំណាត់ថ្នាក់  ចំណាត់.ពិភពលោក ឈ្មោះសាលា
៥៥៤៥ សាកលវិទ្យាល័យពុទ្ធិសាស្រ្ត
៦៣២៦ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ
៩៦៤៩ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា
១០១២១ សាកលវិទ្យាល័យភូមិន្ទកសិកម្ម
១៣៧៤២ សាកលវិទ្យាល័យបញ្ញាសាស្ត្រ
១៣៨២៧ សាកលវិទ្យាល័យកម្ពុជា
១៤៦៧៥ សាកលវិទ្យាល័យហ្សាម៉ាន់
១៥១៤០ សាកលវិទ្យាល័យ បៀលប្រាយ
១៥២១៤ សាកលវិទ្យាល័យអន្តរជាតិ
១០ ១៥២២១ សាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និង វិទ្យាសាស្រ្តសេដ្ឋកិច្ច
១១ ១៥៨៤០ សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល
១២ ១៦២០៦ សាកលវិទ្យាល័យជាតិគ្រប់គ្រង
១៣ ១៦៤៣២ សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ
១៤ ១៦៩៤០ សាកលវិទ្យាល័យមេគង្គកម្ពុជា
១៥ ១៦៩៩០ សាកលវិទ្យាល័យន័រតុន
១៦ ១៧០០៧ សាកលវិទ្យាល័យវេស្ទើន
១៧ ១៧៨៤៥ សាកលវិទ្យាល័យបាត់ដំបង
១៨ ១៧៨៧១ សាកលវិទ្យាល័យអាយអាយស៊ីនៃបច្ចេកវិទ្យា
១៩ ១៧៨៧១ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប
២០ ១៨២៩៣ វិទ្យាស្ថានគ្រប់គ្រង និងអភិវឌ្ឍន៍
២១ ១៨៦៤៥ សាកលវិទ្យាល័យ សៅស៏អ៊ីសថ៏អេសៀ
២២ ១៨៦៥៤ សាកលវិទ្យាល័យគ្រប់គ្រង និង សេដ្ឋកិច្ច
២៣ ១៨៨៩៥ សាកលវិទ្យាល័យស្វាយរៀង
២៤ ១៨៩៥០ វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា
២៥ ១៩០៣២ សាកលវិទ្យាល័យឡាយ
២៦ ១៩៣៧១ សាកលវិទ្យាល័យភ្នំពេញអន្តរជាតិ
២៧ ១៩៣៨៣ វ់ទ្យាស្ថាន វ៉ាន់ដា
២៨ ១៩៤៧០ សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ
២៩ ២០២៩៣ សាកលវិទ្យាល័យអង្គរ
៣០ ២០៣៣៧ សាកលវិទ្យាល័យធនធានមនុស្ស
៣១ ២០៦៤៣ សាកលវិទ្យាល័យមានជ័យ
៣២ ២១០៤៨ សកលវិទ្យាល័យឯកទេសកម្ពុជា
៣៣ ២១០៥៨ សាកលវិទ្យាល័យភូមិន្ទភ្នំពេញផ្នែកប្រព័ន្ធផ្សព្វផ្សាយនិងទំនាក់ទំនង
៣៤ ២១៥៧៨ សាកលវិទ្យាល័យ លឹមកុកវីង
៣៥ ២១៧៩៣ សាកលវិទ្យាល័យបញ្ញាជាតិ
៣៦ ២២០៧០ សាកលវិទ្យាល័យ ជាស៊ីម កំចាយមារ
៣៧ ២២៤៥០ សាលាជាតិកសិកម្មព្រែកលៀប
៣៨ ២៣៥៥៦ សាកលវិទ្យាល័យខេមរៈ
៣៩ ២៣៦៩៤ សាកលវិទ្យាល័យកម្ពុជាអន្តរជាតិ
៤០ ២៣៨៤៦ វិទ្យាស្ថានសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
៤១ ២៤១០៧ វិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ
៤២ ២៤១១៨ សាកលវិទ្យាល័យ ចេនឡា
៤៣ ២៤២៨៣ សាកលវិទ្យាល័យខ្មែរបច្ចេកវិទ្យា និងគ្រប់គ្រង
៤៤ ២៥៤២៦ ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ
៤៥ ២៥៦១៧ សាកលវិទ្យាល័យអង្គរខេមរា
៤៦ ២៥៧៦៦ វិទ្យាស្ថានសន្តប៉ូល

ដកស្រង់ដោយ៖ ម៉ៅ វាសនា
ប្រភព៖ លោក ប៊ុត ហេង

 

ប្រវត្ថិក្រសួងពាណិជ្ជកម្ម

 

ល.រ ថ្ងៃខែឆ្នាំចូលកាន់ដំណែង នាមឈ្មោះ មុខដំណែង
១. ០៨ មករា ១៩៧៩ សមមិត្ត ម៉ុក សុគន្ធ រដ្ឋមន្រ្តី ក្រសួងសេដ្ឋកិច្ច និង ជីវិភាព
២. ១៥ ឧសភា ១៩៧៩ សមមិត្ត រស់ សម័យ រដ្ឋមន្រ្តី ក្រសួងសេដ្ឋកិច្ច និង ជីវិភាព
៣. ធ្នូ ១៩៧៩ សមមិត្ត តាំង សារឹម រដ្ឋមន្រ្តី ក្រសួងសេដ្ឋកិច្ច ក្នុងនិងក្រៅប្រទេស
៤. ០៥ មិនា ១៩៨៥ សមមិត្ត ចាន់ ភិន រដ្ឋមន្រ្តី ក្រសួងសេដ្ឋកិច្ច ក្នុងនិងក្រៅប្រទេស
៥. ២៤ ឧសភា ១៩៨៦ សមមិត្តនារី ហូ ណូន រដ្ឋមន្រ្តី ក្រសួងពាណិជ្ជកម្ម
៦. ២០ សីហា ១៩៨៨ សមមិត្ត តាំង សារឹម រដ្ឋមន្រ្តី ក្រសួងពាណិជ្ជកម្ម
៧. ០១ ឧសភា ១៩៨៩ ឯកឧត្តម តាំង សារឹម រដ្ឋមន្រ្តី ក្រសួងពាណិជ្ជកម្ម
៨. ០៩ តុលា ១៩៩០ ឯកឧត្តម ញឹម វណ្ណដា រដ្ឋមន្រ្តី ក្រសួងពាណិជ្ជកម្ម
៩. ០២ កក្កដា ១៩៩៣ ឯកឧត្តម វ៉ារ ហួត រដ្ឋមន្រ្តី ក្រសួងពាណិជ្ជកម្ម
១០. ២១ កញ្ញា ១៩៩៣ ឯកឧត្តម វ៉ារ ហួត រដ្ឋមន្រ្តី ក្រសួងពាណិជ្ជកម្ម
១១. ២៤ តុលា ១៩៩៤ ឯកឧត្តម ចម ប្រសិទ្ធ រដ្ឋមន្រ្តី ក្រសួងពាណិជ្ជកម្ម
១២. ៣០ វិច្ឆិកា ១៩៩៨ ឯកឧត្តម ចម ប្រសិទ្ធ រដ្ឋមន្រ្តី ក្រសួងពាណិជ្ជកម្ម
១៣. ១៥ កក្កដា ២០០៤ ឯកឧត្តម ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្ដី និងជារដ្ឋមន្រ្តី ក្រសួងពាណិជ្ជកម្ម
១៤. ២៥ កក្កដា ២០០៨ ឯកឧត្តម ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្ដី និងជារដ្ឋមន្រ្តី ក្រសួងពាណិជ្ជកម្ម
១៥. ២៤ កញ្ញា ២០១៣ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្ដី និងជារដ្ឋមន្រ្តី ក្រសួងពាណិជ្ជកម្ម
១៦. ០២ មេសា ២០១៦-បច្ចុប្បន្ន ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តី ក្រសួងពាណិជ្ជកម្ម


ផ្លូវ​ល្បឿន​លឿន​ ភ្នំពេញ-ក្រុង​ព្រះសីហនុ នឹង​ចាប់ផ្តើម​ការដ្ឋាន​នៅ​ចុង​ឆ្នាំ​នេះ

ទន្ទឹម​គ្នា​នឹង​វិស័យ​អចលនទ្រព្យ​នៅ​ក្រុង​ព្រះសីនុ​កំពុង​មាន​ចំណាប់​អារម្មណ៍​ច្រើន​ពី​អ្នក​វិនិយោគទុន​ក្នុង​ស្រុក និង​មកពី​បរទេស គម្រោង​ស្ថាបនា​ផ្លូវ​ល្បឿន​លឿន​តភ្ជាប់​រាជធានី​ភ្នំពេញ និង​ក្រុង​ព្រះសីហនុ​បាន​និង​កំពុង​វិវត្ត​ឆ្ពោះ​ទៅ​រក​ការ​ចាប់ផ្តើម​បើក​ការដ្ឋាន​សាងសង់​នៅ​អំឡុង​ចុង​ឆ្នាំ​ខាង​មុខ​នេះ​ហើយ ប្រសិន​បើ​ការ​ចរចា​ចំណុច​សេសសល់​តិចតួច​ពាក់ព័ន្ធ​ទៅ​នឹង​គម្រោង​ចំណាយ​នឹង​ត្រូវ​បាន​សម្រេច​បញ្ចប់​នោះ​។ នេះ​បើ​តាម​ការ​អះអាង​របស់​មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​។
លោក វ៉ា ស៊ឹមសុរិយា មន្ត្រី​អ្នក​នាំ​ពាក្យ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​អចលនទ្រព្យ​កាលពី​ព្រឹក​ថ្ងៃ​ពុធ​ដើម​សប្តាហ៍​នេះ​ថា​៖ «​និយាយ​ឲ្យ​ខ្លី​ទៅ​គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​រវាង​រាជធានី​ភ្នំពេញ-ក្រុង​ព្រះសីហនុ​បាន​ឈាន​មក​ដល់​ចំណុច​ជិត​ទីបញ្ចប់​ដើម្បី​ចុះហត្ថលេខា​សម្រេច​លើ​ការ​សង់​នេះ​ហើយ​គឺ​នៅ​សល់​តែ​ចំណុច​សេសសល់​តិចតួច​ប៉ុណ្ណោះ ប៉ុន្តែ​រាជរដ្ឋាភិបាល​គ្រោង​នឹង​ចុះហត្ថលេខា​យល់​ព្រម​ដើម្បី​បើក​ដំណើរ​ការដ្ឋាន​សាងសង់​ផ្លូវ​ថ្មី​ហ្នឹង​នៅ​ចុង​ឆ្នាំ​ ២០១៧ ​ខាង​មុខ​នេះ​តែ​ម្តង​»​។
លោក​បន្ត​ថា៖ «​ការ​សិក្សា​ពី​ផលប៉ះពាល់​ទូទៅ និង​ការ​សិក្សា​ពី​ការ​ចំណាយ​ថវិកា​គឺ​បាន​បញ្ចប់​សព្វគ្រប់​រួចរាល់​អស់​ហើយ​គឺ​យើង​នៅ​សល់​តែ​ការ​ធ្វើ​កិច្ចសន្យា​រវាង​រាជរដ្ឋាភិបាល​ជាមួយ​ក្រុមហ៊ុន​ (​អ្នក​វិនិយោគ​) ​នោះ​ទេ​»​។
ទោះ​ជា​យ៉ាង​ណា​មន្ត្រី​អ្នក​នាំ​ពាក្យ​រូប​នេះ​សុំ​ពុំ​បញ្ចេញ​ឈ្មោះ​ក្រុមហ៊ុន​ដែល​នឹង​ត្រូវ​ចុះ​កិច្ចសន្យា​សាងសង់​ផ្លូវ​ល្បឿន​លឿន​នេះ​ទេ​ដោយ​លោក​គ្រាន់តែ​បញ្ជាក់​ថា៖ «​គឺជា​ក្រុមហ៊ុន​របស់​ចិន​មកពី​ប្រទេស​ចិន ហើយ​ក្រុមហ៊ុន​នោះ​គេ​ទទួល​បាន​កម្ចី​ថវិកា​ទាំង​ស្រុង​ពី​រដ្ឋាភិបាល​ចិន​ដោយ​ផ្ទាល់ ដើម្បី​យក​មក​វិនិយោគ​លើ​គម្រោង​ដ៏ធំ​នេះ​។ វា​គឺជា​គម្រោង​វិនិយោគ​របស់​ឯកជន​សុទ្ធសាធ ប៉ុន្តែ​រាជរដ្ឋាភិបាល​កម្ពុជា​ក៏​មាន​ភារៈ​ចូលរួម​ទទួល​ខុស​ត្រូវ​ដែរ​»​។
លោក​បន្ត​ថា ​ផ្លូវ​ល្បឿន​លឿន​ពី​រាជធានី​ភ្នំពេញ-ក្រុង​ព្រះសីហនុ​នេះ​គឺ​វា​មិន​មាន​ការ​ពាក់ព័ន្ធ​ដោយ​ចំពោះ​ទៅ​នឹង​គម្រោង​ផ្លូវ​ខ្សែក្រវាត់​មួយ​ផ្លូវ​មួយ​ (OBOR) របស់​ចិន​នោះ​ទេ ប៉ុន្តែ​ «​វា​អាច​ជា​ផ្នែក​គាំទ្រ​គ្នា​» ស្រប​ទៅ​នឹង​គោល​នយោបាយ​នោះ​ដែរ​។
ការ​ចំណាយ​លើ​ការ​គម្រោង​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ដ៏ធំ​សម្បើម​មាន​ប្រវែង​ជាង ​១៩០ ​គីឡូម៉ែត្រ​នេះ​គឺ​ «​ស្ថិត​ក្នុង​គម្រោង​ថវិកា​ចំនួន​ ១៩០០ ​លាន​ដុល្លារ​អាមេរិក​គឺ​សម្រាប់​ការ​ចំណាយ​តែ​លើ​ការ​សាងសង់​តែ​ប៉ុណ្ណោះ​» នេះ​បើ​តាម​ប្រសាសន៍​របស់​លោក ស៊ឹមសុរិយា​។ «​ចំណែកឯ​ផលប៉ះពាល់​ខ្ញុំ​ពុំ​អាច​បញ្ជាក់​បាន​ទេ ព្រោះ​វា​ក៏​មាន​ចំណែក​ខ្លះ​ដែល​រាជរដ្ឋាភិបាល​របស់​យើង​ត្រូវ​ចេញ​ផង​ដែរ​»​។
មន្ត្រី​អ្នក​នាំ​ពាក្យ​រូប​នេះ​បាន​ពន្យល់​ថា​ការ​សាងសង់​ផ្លូវ​ល្បឿន​លឿន​នេះ​នឹង​ «​ចេញ​ពី​រាជធានី​ភ្នំពេញ​នៅ​ត្រង់​ម្តុំ​តំបន់​កប់​ស្រូវ​នៃ​តំបន់​ចោមចៅ​គឺ​វា​នឹង​សាងសង់​នៅ​ប្រ៉ប​ពី​ខាង​ជើង​នៃ​ផ្លូវជាតិ​លេខ​ ៤ នា​បច្ចុប្បន្ន​នេះ​។ ប៉ុន្តែ​នៅ​តាម​ទីតាំង​ភូមិសាស្ត្រ​ខ្លះ​ទៀត​ផ្លូវ​ល្បឿន​លឿន​នេះ​អាច​ស្ថិត​នៅ​ពី​ខាង​ស្តាំ​ដៃ​ (​ខាង​ជើង​) ​ផ្លូវ​ជាតិ​លេខ​ ៤ ឬ​ក៏​ស្ថិត​នៅ​ពី​ខាង​ឆ្វេង​ដៃ​ (​ខាង​ត្បូង​) ​ផ្លូវ​ជាតិ​លេខ​ ៤ វិញ​ គឺ​វា​អាច​ឆ្លង​ចុះ​ឆ្លង​ឡើង​ទៅ​តាម​ស្ថានភាព​អំណោយផល​ជាក់ស្តែង​តាម​ទីតាំង​នីមួយៗ​»​។
លោក​បញ្ជាក់​ថា​៖ «​នៅ​ត្រង់​ចំណុច​ផ្លូវ​ឆ្លង​កាត់​គ្នា​ (inter- change sector) នឹង​មាន​ការ​សាងសង់​ជា​ស្ពាន​បំបែក​សម្រាប់​ការ​ធ្វើ​ចរាចរ​ឆ្លងកាត់​ដើម្បី​កុំ​ឲ្យ​មាន​ការ​រំខាន​គ្នា​»​។
លោក ដាវ បុត្ររង្សី អភិបាលរង ស្រុក​អង្គស្នួល​បាន​ថ្លែង​​ថា​លោក​ក៏​បាន​ដឹង​អំពី​គម្រោង​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​មួយ​នេះ​ដែរ​។ «​គម្រោង​ផ្លូវ​ល្បឿន​លឿន នេះ​នឹង​ឆ្លងកាត់​ស្រុក​អង្គស្នួល​ក្នុង​ខេត្ត​កណ្តាល​នៅ​ពី​ខាង​ជើង​ផ្លូវ ជើង​ផ្លូវជាតិ​លេខ​ ៤ ប្រហែល​ ១ គីឡូម៉ែត្រ​រួច​តទៅ​ឆ្លង​កាត់​ស្រុក​សំរោងទង និង​ហួស​ទៅ​ស្រុក​ភ្នំស្រួច របស់​ខេត្ត​កំពង់ស្ពឺ​មុន​នឹង​បន្ត​ឆ្លងកាត់​ខេត្ត និង​ក្រុង​ព្រះសីហនុ​»​។
លោក លីម ស៊ីដានីន អនុរដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​ដែល​ទទួល​បន្ទុក​គ្រប់គ្រង​គម្រោង​អភិវឌ្ឍ​ផ្លូវ​ល្បឿន​លឿន​នេះ​បាន​មាន​ប្រសាសន៍​យ៉ាង​ខ្លី​ថា៖ «​បច្ចុប្បន្ន​គម្រោង​នេះ​ត្រូវ​បាន​បញ្ជូន​ទៅ​ដល់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​រួច​ហើយ​» ដើម្បី​ធ្វើការ​សម្រេច​ជា​ចុង​ក្រោយ​។ ដូច្នេះ​លោក​ពុំ​ធ្វើ​អត្ថាធិប្បាយ​លម្អិត​ទេ​។
លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រី ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​ធ្លាប់​បាន​ប្រាប់​ទៅ​ក្រុម​អ្នក​សារព័ត៌មាន​ក្នុង​ស្រុក​ថា​ផ្លូវ​ល្បឿន​លឿន​ពី​រាជធានី​ភ្នំពេញ-​ក្រុងព្រះសីហនុ នេះ​នឹង​ស្ថាបនា​ដោយ​ក្រុមហ៊ុន China Road and Bridge Corporation (CRBC) ដោយ​ផ្លូវ​នោះ​យ៉ាង​តិច​នឹង​មាន ៤ ​គន្លង​ផ្លូវ​រថយន្ត​គឺ​សម្រាប់​ទៅ-មក​ ២ ​គន្លង​ម្ខាង និង​ខណ្ឌ​ដោយ​សួនច្បារ​កណ្តាល​។ ផ្លូវ​នេះ​ពុំ​អនុញ្ញាត​ឲ្យ​មាន​ម៉ូតូ​ធុន​តូច​បើកបរ ឬ​សត្វ​ឆ្លង​កាត់​ផ្លូវ​នោះ​បាន​ទេ​ដោយសារ​យើង​តម្រូវ​ឲ្យ​ក្រុមហ៊ុន​នឹង​សង់​របង​ព័ទ្ធ​ការពារ​ពី​ខាង​ក្រៅ​។
បន្ទាប់ពី​ពេល​ស្ថាបនា​រួចរាល់​ផ្លូវ​នេះ​នឹង​ត្រូវ​ដាក់​ឲ្យ​ដំណើរការ​តាម​របៀប BOT គឺ​សាងសង់ ដំណើរការ និង​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន​ឯកជន​មុន​នឹង​ផ្ទេរ​ជូន​រាជរដ្ឋាភិបាល​។ «​រាល់​រថយន្ត​ធ្វើ​ដំណើរ​ឆ្លងកាត់​ផ្លូវ​នេះ​នឹង​ត្រូវ​បង់​ប្រាក់​ដូច​នៅ​តាម​បណ្តា​ប្រទេស​ផ្សេងៗ​ដែរ​»​។ នេះ​បើ​តាម​ប្រសាសន៍​របស់​លោក ស៊ឹម សុរិយា​៕

ប្រភពពី ​ភ្នំពេញ​ប៉ុស្តិ៍​

លក្ខណៈពិសេស៥យ៉ាងរបស់សហគ្រិនជោគជ័យ

12701193

ទី១ ៖ ជាមនុស្សមានវិន័យ
វិន័យផ្ទាល់ខ្លួនគឺជាលក្ខណៈមួយដ៏សែនសំខាន់ដើម្បីភាពជោគជ័យនៅក្នុងជីវិត ក៏ដូចជានៅក្នុងអាជីវកម្ម។ បើសិនជាអ្នកអាចដាក់វិន័យខ្លួនឯងឲ្យធ្វើកិច្ចការដែលខ្លួនគួរធ្វើ ទោះបីជាអ្នកចង់ធ្វើឬមិនចង់ក៏ដោយ អ្នក ប្រាកដជាជោគជ័យ។ ចំនុចខុសគ្នារវាងសហគ្រិនជោគជ័យ និង ជនបរាជ័យ គឺឋិតនៅត្រង់ថា សហគ្រិន ជោគជ័យមានទម្លាប់ធ្វើកិច្ចការដែលមនុស្សបរាជ័យមិនហ៊ានធ្វើ។ តាមពិតទៅពួកគេក៏មិនចង់ធ្វើដែរ ប៉ុន្តែ ពួកគេត្រូវជំនះចិត្តថាត្រូវតែធ្វើ ព្រោះគេដឹងថាវាគឺជាចំណាយដែលត្រូវតែលះបង់ដើម្បីជោគជ័យសម្រាប់ ថ្ងៃអនាគត។
ទី២ ៖ ជាមនុស្សស្មោះត្រង់
លក្ខណៈពិសេសមួយទៀតដែលសហគ្រិនជោគជ័យមានគឺ សុចរិតភាព។ ប្រហែលជាចំនុចដ៏មានតម្លៃ និង គួរឲ្យគោរពបំផុតដែលអ្នកគួរតែអភិវឌ្ឍគឺសមត្ថភាពបង្ហាញឲ្យគេឯងមើលឃើញថាអ្នកគឺជាបុគ្គលស្មោះត្រង់ពិត ប្រាកដម្នាក់។ ចូរមានភាពស្មោះត្រង់នៅគ្រប់កិច្ចការដែលអ្នកធ្វើ មិនថាការរកស៊ីឬការងារផ្សេងៗទៀត ហើយ មិនត្រូវដោះដូរសេចក្តីស្មោះត្រង់ដើម្បីអ្វីមួយឡើយ។ ចូរចងចាំថា ពាក្យសម្តីគឺជាចំណង ហើយសេចក្តីទៀង ត្រង់មានសារៈសំខាន់ជាងអ្វីៗទាំងអស់នៅក្នុងគ្រប់សកម្មភាពអាជីវកម្ម។ អាជីវកម្មជោគជ័យគឺកើតចេញពី សេចក្តីទុកចិត្តលើគ្នាទៅវិញទៅមក  ដូច្នេះភាពជោគជ័យរបស់អ្នកដើម្បីក្លាយជាសហគ្រិនម្នាក់គឺត្រូវបាន កំណត់ជាពិសេសដោយចំនួនមនុស្សដែលជឿទុកចិត្តអ្នក ចង់សហការជាមួយអ្នក ចង់ឲ្យលុយទៅអ្នក ចង់ទិញទំនិញនិងសេវាកម្មរបស់អ្នក និងមានចិត្តចង់ជួយអ្នកក្នុងពេលមានបញ្ហា។ អត្តចរិតគឺជាទ្រព្យ ដ៏សែនសំខាន់ដែលត្រូវតែអភិវឌ្ឍឲ្យបានពេញមួយជីវិត ហើយអត្តចរិតទៀតសោតត្រូវបានវាស់វែងដោយ កម្រិតនៃភាពស្មោះត្រង់ដែលអ្នកមាន។
ទី៣ ៖ សេចក្តីព្យាយាម
លក្ខណៈទី៣ដែលសហគ្រិនជោគជ័យទាំងឡាយមានគឺ សេចក្តីព្យាយាម។ សេចក្តីព្យាយាមគឺជាគុណភាព ពិសេសមួយរបស់អត្តចរិត។ សេចក្តីព្យាយាមគឺជាចរិតរបស់មនុស្សម្នាក់ដែលចិត្តរឹងមាំដូចជាដែក។ វាគឺជា គុណសម្បត្តិដែលមិនអាចខ្វះបានដើម្បីធ្វើឲ្យជីវិតជោគជ័យ។ នេះគឺអាថ៌កំបាំងដ៏អស្ចារ្យមួយដើម្បីមានសេចក្តី ព្យាយាមនិងភាពជោគជ័យនៅក្នុងជីវិត គឺត្រូវត្រៀមខ្លួនទុកជាមុនថាត្រូវតែតស៊ូទោះបីជាជួបនឹងការបរាជ័យ ឬសេចក្តីខកចិត្តច្រើនប៉ុណ្ណាក៏ដោយ។ ត្រូវតាំងចិត្តទុកជាមុនថាអ្នកមិនត្រូវចុះចាញ់ជាដាច់ខាត ទោះបីជា មានអ្វីកើតឡើងក៏ដោយចុះ។ សេចក្តីក្លាហានហ៊ានតទល់នឹងឧបសគ្គនិងការខកចិត្តគឺជាគុណសម្បត្តិពិសេស មួយដើម្បីធានាដល់ភាពជោគជ័យ។ អ្នកនឹងមានទ្រព្យដ៏ពិសេសមួយលើសគេឯងបើសិនជាអ្នកអាចស៊ូទ្រាំឲ្យ បានយូរជាងអ្នកដទៃ។ តាមពិតទៅ សេចក្តីតស៊ូគឺជាឧបករណ៍វាស់ជំនឿជាក់និងសមត្ថភាពដើម្បីជោគជ័យ របស់អ្នក។
ទី៤ ៖ ត្រូវមានចក្ខុវិស័យច្បាស់លាស់
ដោយសារតែទីផ្សារមានការប្រែប្រួលមិនទៀងទាត់ ម្ចាស់អាជីវកម្មក៏ត្រូវវក់វីនៅក្នុងប្រតិបត្តិការប្រចាំថ្ងៃដោយ មិនដឹងខ្លួន។ពួកគេស្មុគស្មាញដោយបញ្ហារយៈពេលខ្លី ដូច្នេះហើយទើបពួកគេផ្តោតលើតែកិច្ចការលក់និងការ បង្កើតប្រាក់ចំណេញដែលមានរយៈពេលខ្លី។ ពួកគេចង់គិតនិងធ្វើផែនការសម្រាប់ពេលអនាគតដែរ ប៉ុន្តែបែរជាគ្មានពេលដើម្បីធ្វើវាហើយនេះនឹងធ្វើឲ្យម្ចាស់អាជីវកម្មបរាជ័យ។ អ្នកត្រូវតែកំណត់គោលដៅឲ្យ បានច្បាស់សម្រាប់ខ្លួនឯងនិងសម្រាប់ផ្នែកទាំងអស់នៃអាជីវកម្ម។ មែនហើយទំនួលខុសត្រូវមួយរបស់អ្នក ចំពោះបុគ្គលិកគឺការកំណត់គោលដៅឲ្យពួកគេឲ្យបានច្បាស់ ថាពួកគេត្រូវធ្វើអ្វីពិតប្រាកដ។
ទី៥ ៖ សម្រេចចិត្តលឿន និង សកម្មភាពនិយម
សហគ្រិនជោគជ័យតែងគិតនិងសម្រេចចិត្តបានលឿន និងដាក់វិន័យខ្លួនឯងឲ្យអនុវត្តតាមការសម្រេចចិត្ត នោះ។ពួកគេធ្វើការលឿននិងទទួលមតិរិះគន់ក៏បានលឿន។ ដូច្នេះបើពួកគេដឹងកំហុស គេអាចកែតម្រូវបាន ទាន់ពេលវេលា។ តើអ្នកដឹងទេថា គន្លឹះដើម្បីជោគជ័យគឺការសាកល្បង។ មនុស្សជោគជ័យមិនត្រឹមតែជា មនុស្សគិតនិងសម្រេចចិត្តលឿនតែប៉ុណ្ណោះទេ ពួកគេក៏ចូលចិត្តសាកល្បងធ្វើរឿងជាច្រើន។ បើអ្នកសាកល្បង ឲ្យបានច្រើន អ្នកងាយនឹងរកឃើញអាថ៌កំបាំងដើម្បីជោគជ័យ !
          មុននឹងបញ្ចប់ ខ្ញុំសូមចែករំលែកគំនិតដ៏ល្អមួយដូចខាងក្រោម ៖
001

តើត្រូវចាត់វិធានការផ្លូវច្បាប់បែបណា បើគេខ្ចីប្រាក់មិនសង?

លោកអ្នក​នាង​ជាទី​មេត្រី ក្នុង​នាទី​រត់​ឱ្យទាន់​ច្បាប់​ថ្ងៃនេះ ឃី ពិសី សូម​ពន្យល់​អំពី​ត្រូវ​ចាត់វិធានការ​ផ្លូវច្បាប់​បែបណា បើ​គេ​ខ្ចីប្រាក់​មិន​សង។
ការទំនាក់ទំនង​ក្នុងសង្គម មនុស្ស​តែងតែ​ពឹងពាក់​អាស្រ័យ​ផល​គ្នា​ទៅវិញទៅមក ដោយ​គេ​ពិបាក​ជៀសផុត។ ការខ្ចីប្រាក់​ក៍​ស្ថិតក្នុង​ទំនាក់ទំនង​ដែរ។ ជា​កិច្ច​បន្ត នាទី​រត់​ឲ្យ​ទាន់​ច្បាប់​នៃ​សារព័ត៌មាន តោះ​អាន នឹង​លើក​បង្ហាញ​ចំណុចសំខាន់ៗ នៃ​ការខ្ចីប្រាក់​ដែល​លោកអ្នក​គួរ​យល់ដឹង។
«ការខ្ចីប្រាក់» ភាសា​ច្បាប់​ហៅថា «ការខ្ចី​បរិភោគ» គឺ​សំដៅលើ​កិច្ចសន្យា​ដែល​ភាគី​ម្ខាង​ហៅថា «អ្នក​ឲ្យ​ខ្ចី» មានទ្រព្យ​ផ្ទាល់ខ្លួន បានប្រគល់​ទ្រព្យ​នោះ​ទៅ​ឲ្យ​ភាគី​ម្ខាង​ទៀត​ហៅថា «អ្នក​ខ្ចី» ដោយមាន​ការព្រមព្រៀង​គ្នា(មាត្រា ៣១១នៃ​ក្រមរដ្ឋប្បវេណី)។  អ្នក​ខ្ចី​ត្រូវ​សង​ទៅវិញ នៅពេល​ផុត​អំឡុងពេល​នៃ​កំណត់​រវាង​គូភាគី នូវ​វត្ថុ​ដែលមាន​គុណភាព និង​ចំនួន​ស្មើគ្នា​នឹង​វត្ថុ​ដែល​បានទទួល​ពី​អ្នក​ឲ្យ​ខ្ចី(មាត្រា ៥៧៨)។ សកម្មភាព​នេះ​គេ​ចាត់ទុកថា​វា​ជា​កិច្ចសន្យា​ទ្វេភាគី។
ឧ. ពូ ធី បាន​ខ្ចី​អង្ករ​ពី​មីង សាង ២ គីឡូ ដោយ​ភាគី​ទាំងពីរ​បានកំណត់​ថា១ ខែក្រោយ ពូ ធី ត្រូវយក​អង្ករ​មក​សង មីង សាង វិញ។ ដូច្នេះ អ្នក​ខ្ចី មាន​ករណី​កិច្ច​សង​ទៅ អ្នក​ឲ្យ​ខ្ចី នូវ​ប្រភេទ​អង្ករ​ដែលមាន​គុណភាព និង​បរិមាណ​ដូចគ្នា ក្រោយ​អំឡុង​កំណត់​សង​បាន​កន្លងផុតទៅ។
ក្នុងន័យ​ច្បាប់​បានកំណត់​នូវ​និយមន័យ​ទូលាយ​ដោយ​មិន​សំដៅ​ទៅលើ​ការខ្ចី​ប្រាក់​តែមួយ​មុខ គឺ​រួមទាំង​កិច្ចសន្យាខ្ចី​វត្ថុ ដែល​ទាំងនេះ​បូកផ្សំ​គ្នា​ហៅថា​ការ  «ខ្ចី​បរិភោគ» ត្រូវ​ចំណុច​នេះ​ដើម្បី​កុំ​ឲ្យ​មានការ​យល់ច្រឡំ ក្នុង​សេចក្ដីពន្យល់​ខ្ញុំ​សូម​បែង​ចែកជា​ពីរ​ប្រភេទ ៖  ១ កិច្ចសន្យាខ្ចី​បរិភោគ​ដោយ​មិន​យកការប្រាក់។  ២ កិច្ចសន្យាខ្ចី​បរិភោគ​ដោយ​ភ្ចា​ប់​ជាមួយ​អត្រា​ការប្រាក់​យក​តម្លៃ​ថ្នូរ.(ជាទូទៅ​កិច្ចសន្យាខ្ចី ដែល​ភ្ចា​ប់​អត្រា​ការប្រាក់ មាន​ចំនួន ៥% ក្នុង​មួយឆ្នាំ តាម​មាត្រា ៣១៨ លើកលែងតែ​មានការ​កំណត់​អ្វី​ផ្សេង​របស់​គូភាគី )។
ក្រោយមក​នៅ​ថ្ងៃទី ២១ ធ្នូ ២០១១ ក្រសួងយុត្តិធម៌​បានចេញ​ប្រកាស​អត្រា​ការ​ប្រាក់​មិន​លើស ១៨% ក្នុង ១ឆ្នាំ​វិញ ដោយ​គិត​តាម​ស្ថានភាព​ជាក់ស្ដែង​របស់​ស​ង្គ​ម​វិវត្តន៍​ទៅមុខ តែ​គូភាគី​អាច​កំណត់​ទាប​ជាង​នេះ​បាន​អាស្រ័យទៅលើ​ការព្រម​ព្រៀង។ ចំពោះ​អ្នក​ដែល​រកស៊ី​ចងការ​ប្រាក់​មួយចំនួន​ធ្លាប់​ទាមទារ​ច្រើន​លើស ក្នុងករណី​មាន​វិវាទ​ឡើង​ប្ដឹង​ដល់​តុលាការ ចៅក្រម​នឹង​ចេញ​សេចក្ដី​សម្រេ​ច​​យោងទៅលើ​អត្រា​ការប្រាក់​ដែល​ច្បាប់​បានកំណត់​ជាមុន។
តើ​គេ​ចាំបាច់​ត្រូវធ្វើ​លិខិតស្នាម​ទេ?
ក្នុង​ជី​វិភាព​រស់នៅ​ប្រចាំថ្ងៃ​គេ​តែងតែ​សង្កេតឃើញ​ការខ្ចីប្រាក់ ភាគច្រើន​ធ្វើឡើង​ដោយផ្ទាល់​មាត់ ព្រោះ​យល់ថា​ជា​មនុស្ស​ស្គាល់គ្នា។ ចំពោះ​ច្បាប់​មិន​តម្រូវ​ឲ្យ​គូភាគី ចាំបាច់​ត្រូវធ្វើ​ឡើងជា​លាយលក្ខណ៍អក្ស​រ​នោះទេ មានន័យថា​កិច្ចសន្យា​អាចធ្វើ​ឡើង​ដោយ​ផ្ទាល់មាត់​ឬ មាន​លិខិតស្នាម​ក៍បាន។
ប៉ុន្តែ​ក្នុងករណី​មាន​វិវាទ ដោយ​ភាគី​ណាមួយ​បំពាន ឬ​រំលោភ មិន​អនុវត្តន៍​កាតព្វ​កិច្ច​នោះ គេ​ពិតជា​ពិបាក​រក​សំអាង​ហេតុ​ភស្តុតាង​ដើម្បី​បញ្ជាក់​ក្នុងការ​ទាមទារ​នៅក្នុង​សវនាការ ដូច្នេះ​ដើម្បី​ធានា​ឲ្យ​មាន​ទំនុកចិត្ត គូភាគី​គួរតែ​ធ្វើជា​កិច្ចសន្យា​មាន​ទម្រង់​ជា​លាយលក្ខណ៍អក្សរ។
ចុះបើ​មាន​ទាំង​លិខិតស្នាម​ហើយ តែ​ភាគី​អ្នក​ខ្ចី នៅតែ​មិន​ព្រម​ប្រគល់ ឬ​សង​វត្ថុ​ត្រឡប់មកវិញ តើ​គួរ​ធ្វើ​ដូច​ម​ម្ដេ​ង?
ជា​សាស្ត្រាចារ្យ​នៅ​សាកលវិទ្យាល័យ​ច្បាប់​មួយ​ដ៍​ល្បី លោក​មេធាវី អ៊​ន ហ៊ីង មានប្រសាសន៍ថា​ក្នុងករណី​បើសិនជា​ដល់​ថ្ងៃ​កំណត់​ត្រូវប្រគល់​ប្រាក់​ត្រលប់​ហើយ តែ​អ្នក​ខ្ចី ឬ​កូនបំណុល បដិសេធ​មិន​ព្រម​សង ដោយ​សម្អាង​មូលហេតុ​ថា​គ្មាន​សមត្ថភាព ហើយ​ម្ចាស់បំណុល​គេ​មិន​អនុគ្រោះ តុលាការ​ចាំបាច់​ត្រូវដាក់​បន្ទុក​នឹង​ចេញ​សេចក្ដីសម្រេច​ឲ្យ​ភាគី «អ្នក​ខ្ចី» សង​ត្រលប់​មកវិញ មិនអាច​បង្ក​សំណុំរឿង​បានទេ។
លោក​មេធាវី អ៊​ន ហ៊ីង បញ្ជាក់ថា៖ «នៅក្នុង​រដ្ឋប្បវេណី (វិវាទ​ឯកជន)  អត់​ខ្វល់​ទេ ទោះបី​អ្នកឯង​អត់១រៀល ក៍ដោយ ជំពាក់​គេ ក៍​ចៅក្រម​ដឹង​តែ​កាត់​ឲ្យ​សង ចង់​​គ្មាន​អី​សង ឬ​មិន​សង​ជា​រឿង​មួយទៀត ទោះបី​អត់​អី​ក៍ដោយ ក៍​គេ​នៅតែ​គាត់​ឲ្យ​សង នៅក្នុង​រដ្ឋប្បវេណី បើ​មានអី​រឹបអូស​យកបាន តែបើ​អត់​ចប់ គ្មាន​ទណ្ឌ​កម្ម​​ផ្នែក​ព្រហ្មទណ្ឌ​ទេ»។
តើ​មាន​ដំណាក់កាល​ណាខ្លះ​នៃ​ការតវ៉ា​ក្ដី?
មុនដំបូង​គឺ​ចៅក្រម​ហៅ​គូភាគី​ទាំងអស់​មក​ត្រៀម ដើម្បី​រក​ចំណុច​វិវាទ  បង្ហាញ​ភស្តុតាង  មុន​ឡើង​សវនាការ​ទាញហេតុផល​ផ្ទាល់មាត់ ក្នុងពេលនោះ​ហើយ​ដែល​ចៅក្រម​បាន​ឆ្លៀត​យក​ពេល ដើម្បី​សម្រុះសម្រួល។ បើសិនជា​គូភាគី​ឯក​ភាព​គ្នា​ត្រឹម​ដំណាក់កាល​សម្រុះសម្រួល​នេះហើយ ចៅក្រម​នឹង​ចេញ​សេចក្ដី​សម្រេច​តែម្ដង។ រយៈពេល​នៃ​ការជួបគ្នា​អាច​ត្រូវ​ពន្យា​បើសិនជា​ភាគី​ណា​ស្នើសុំ ដោយសារ​ខ្វះ​ភស្តុតាង សាក្សី​ជាដើម។ តែបើ​សិន​នៅតែ​មិន​ឯកភាពគ្នា​រួម​ទេ ចៅក្រម​នឹងដាក់​សំណុំរឿង​ដើម្បី​ជំនុំជម្រះ​តែម្ដង។
ត្រូវ​រង់ចាំ​រយៈពេល​ប៉ុន្មាន​ទើប​បញ្ជាប់​សំណុំរឿង?
លោក​មេធាវី​បន្តថា ក្នុង​នីតិវិធី​នៃ​ការដោះស្រាយ គឺ​គ្មាន​កំណត់​រយៈពេល​ទេ។ ទោះបីជា​មិន​កំណត់​ក្ដី ជាធម្មតា​ក្នុង​សំណុំរឿង​មួយ​តុលាការ​មិនអាច​តំកល់ លើសពី ១ឆ្នាំ បានទេ ដូច្នេះ​មេធាវី​ដែល​តំណាង​ឲ្យ​ភាគី​ដើមបណ្ដឹង​អាច​ប្ដឹង​ចៅក្រម​នោះបាន។ ដូច្នេះ​ចៅក្រម​ត្រូវធ្វើ​របាយការណ៍​អំពី​មូលហេតុ​នៃ​ការ​តម្កល់​រឿងក្ដី បញ្ជូនទៅ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ដើម្បី​បញ្ជាក់​មូល​ហេតុ​ដែល​ខ្លួន​ទុក​រឿងក្ដី​នោះ​ហួស​រយៈពេល។
តើ​ការខ្ចីប្រាក់​អាច​ក្លាយជា​បទល្មើស​ព្រហ្មទណ្ឌ​រហូត​ជាប់គុក​ទេ ?
លោក​មេធាវី​បន្ថែមថា ទោះបីជា​ការខ្ចីប្រាក់​មិន​ស្ថិតក្នុង​ក្រមព្រហ្មទណ្ឌ​យ៉ាងណា​ក្ដី តែមាន​ករណីខ្លះ​អាច​ឈានដល់​ការឃាត់ខ្លួន​នឹង​ចាប់ចង​ក៍មាន​ដែរ ដោយ​សារ​តែ​ក្នុងចំណោម​ភាគី​ទាំងពីរ មួយណា​បាន​ប្រើ​ឧបាយកល​ទុច្ចរិត។
ឧ. ចិន្តា បានមក​ខ្ចីប្រាក់​ពី វិបុល ៥០លាន​រៀល ក្នុង​ហេតុផល​មានធុរៈ​បន្ទាន់ មិនអាច​រង់ចាំ​បើកប្រាក់​ពី​ធនាគារ​បាន ព្រោះ​ជា​ថ្ងៃអាទិត្យ ខណៈនោះ​ចិន្តា ថែមទាំង​បានបង្ហាញ​នូវ​កាត ATM ដល់​វិបុល ទៀត។ ប៉ុន្តែ​ក្នុង​ធាតុពិត គឺ​ចិន្តា​មិនមាន​លុយ ឬ​ធុរៈ​ណាមួយ​នោះទេ។ ប្រការនេះ គេ​អាច​ចោទប្រកាន់​ពីបទ​ឆបោក​តាម មាត្រា ៣៧៧ នៃ​ក្រមព្រហ្មទណ្ឌ​បាន ដែល​ត្រូវ​ជាប់ទោស​ពី ៦ ខែ​ដល់ ៣ឆ្នាំ ពិន័យ​ជា​ប្រាក់​ចូល​រដ្ឋ​ពី ១លាន ទៅ ៦លាន​រៀល ចំនួន​នេះ​គឺ​មិនទាន់​គិត​សំណង​ជំងឺ​ចិត្ត​ជនរងគ្រោះ​នៅឡើយ​ទេ។
តែ​បើសិនជា​គ្រាន់តែ​ខ្ចី​ហើយ​មិន​សង​គឺ​គ្មាន​បទល្មើស​ព្រហ្មទណ្ឌ​ណាមួយ​ដែល​អាច​បណ្ដាល​ឲ្យ​ជាប់គុក​នោះទេ។ ក្នុង​សំណុំរឿង​រដ្ឋប្បវេណី តុលាការ​អាច​ចេញ​សេចក្ដីសម្រេច ដើម្បី​រឹបអូស​យក​ទ្រព្យ​ប៉ុណ្ណោះ ហើយ​បើ​រឹបអូស​អស់ហើយ​នៅតែ​មិនអាច​សង​គ្រប់​ទៀត តុលាការ​នឹង​សម្រេច​ដាក់​សម្ពាធ​ឲ្យ​បុគ្គល​នោះ​ព្យាយាម​រកលុយ​មក​សង​ម្ចាស់បំណុល​វិញ​ដែល​អាស្រ័យទៅលើ​សមត្ថភាព​ផ្ទាល់​នៃ​កូនបំណុល។
ជា​អនុសាសន៍​ចុងក្រោយ​លោក​មេធាវី ចង់​ឲ្យ​គូភាគី​មាន​អត់​ឆ្ម​ត់​ខ្ពស់​មុន​ឈាន​ទៅ​ដល់​តុលាការ ដើម្បី​ជៀសវាង​ការចំណាយ​ច្រើន​ទាំង​ពេលវេលា និង​ថវិកា។ សម្រាប់​កូនបំណុល ឬ​អ្នក​ខ្ចី ត្រូវ​បន្ទន់ឥរិយាបថ ក្នុង​ការសង​ត្រលប់​ទៅ​ម្ចាស់​បំណុល​វិញ​ក្នុង​ចំនួន​ទឹកប្រាក់​ណាមួយ​សមរម្យ នៃ​សមត្ថភាព​ខ្លួន ហាម​ដាច់​ខាត​កុំ​ប្រើ​អាកប្បកិរិយា​ជំរុញ​ឲ្យ​ម្ចាស់បំណុល​ប្ដឹង៕

Our Famous Clients

Our Services


Branding
Perfect thumbnails matter

Meganto quality templates can make your website load faster Peut rendre la charge de votre.

Starting at $400 Get in touch
Design
Enhance your website

Meganto quality templates can make your website load faster Peut rendre la charge de votre.

Starting at $60 / hour Get in touch
Installation
We'll manage the rest

Meganto quality templates can make your website load faster Peut rendre la charge de votre.

Starting at $50 / hour Get in touch
Customization
We will customize it

Meganto quality templates can make your website load faster Peut rendre la charge de votre.

Starting at $90 / hour Get in touch

Contact Us


YOUR COMPANY
5th Avenue Madson
Springfield, NY758, USA

112-345-678
hello@yourcompany.com

Interested for our works and services?
Get more of our update !