Search This Blog

Theme images by MichaelJay. Powered by Blogger.
  • ()

លក្ខណៈពិសេស៥យ៉ាងរបស់សហគ្រិនជោគជ័យ

12701193

ទី១ ៖ ជាមនុស្សមានវិន័យ
វិន័យផ្ទាល់ខ្លួនគឺជាលក្ខណៈមួយដ៏សែនសំខាន់ដើម្បីភាពជោគជ័យនៅក្នុងជីវិត ក៏ដូចជានៅក្នុងអាជីវកម្ម។ បើសិនជាអ្នកអាចដាក់វិន័យខ្លួនឯងឲ្យធ្វើកិច្ចការដែលខ្លួនគួរធ្វើ ទោះបីជាអ្នកចង់ធ្វើឬមិនចង់ក៏ដោយ អ្នក ប្រាកដជាជោគជ័យ។ ចំនុចខុសគ្នារវាងសហគ្រិនជោគជ័យ និង ជនបរាជ័យ គឺឋិតនៅត្រង់ថា សហគ្រិន ជោគជ័យមានទម្លាប់ធ្វើកិច្ចការដែលមនុស្សបរាជ័យមិនហ៊ានធ្វើ។ តាមពិតទៅពួកគេក៏មិនចង់ធ្វើដែរ ប៉ុន្តែ ពួកគេត្រូវជំនះចិត្តថាត្រូវតែធ្វើ ព្រោះគេដឹងថាវាគឺជាចំណាយដែលត្រូវតែលះបង់ដើម្បីជោគជ័យសម្រាប់ ថ្ងៃអនាគត។
ទី២ ៖ ជាមនុស្សស្មោះត្រង់
លក្ខណៈពិសេសមួយទៀតដែលសហគ្រិនជោគជ័យមានគឺ សុចរិតភាព។ ប្រហែលជាចំនុចដ៏មានតម្លៃ និង គួរឲ្យគោរពបំផុតដែលអ្នកគួរតែអភិវឌ្ឍគឺសមត្ថភាពបង្ហាញឲ្យគេឯងមើលឃើញថាអ្នកគឺជាបុគ្គលស្មោះត្រង់ពិត ប្រាកដម្នាក់។ ចូរមានភាពស្មោះត្រង់នៅគ្រប់កិច្ចការដែលអ្នកធ្វើ មិនថាការរកស៊ីឬការងារផ្សេងៗទៀត ហើយ មិនត្រូវដោះដូរសេចក្តីស្មោះត្រង់ដើម្បីអ្វីមួយឡើយ។ ចូរចងចាំថា ពាក្យសម្តីគឺជាចំណង ហើយសេចក្តីទៀង ត្រង់មានសារៈសំខាន់ជាងអ្វីៗទាំងអស់នៅក្នុងគ្រប់សកម្មភាពអាជីវកម្ម។ អាជីវកម្មជោគជ័យគឺកើតចេញពី សេចក្តីទុកចិត្តលើគ្នាទៅវិញទៅមក  ដូច្នេះភាពជោគជ័យរបស់អ្នកដើម្បីក្លាយជាសហគ្រិនម្នាក់គឺត្រូវបាន កំណត់ជាពិសេសដោយចំនួនមនុស្សដែលជឿទុកចិត្តអ្នក ចង់សហការជាមួយអ្នក ចង់ឲ្យលុយទៅអ្នក ចង់ទិញទំនិញនិងសេវាកម្មរបស់អ្នក និងមានចិត្តចង់ជួយអ្នកក្នុងពេលមានបញ្ហា។ អត្តចរិតគឺជាទ្រព្យ ដ៏សែនសំខាន់ដែលត្រូវតែអភិវឌ្ឍឲ្យបានពេញមួយជីវិត ហើយអត្តចរិតទៀតសោតត្រូវបានវាស់វែងដោយ កម្រិតនៃភាពស្មោះត្រង់ដែលអ្នកមាន។
ទី៣ ៖ សេចក្តីព្យាយាម
លក្ខណៈទី៣ដែលសហគ្រិនជោគជ័យទាំងឡាយមានគឺ សេចក្តីព្យាយាម។ សេចក្តីព្យាយាមគឺជាគុណភាព ពិសេសមួយរបស់អត្តចរិត។ សេចក្តីព្យាយាមគឺជាចរិតរបស់មនុស្សម្នាក់ដែលចិត្តរឹងមាំដូចជាដែក។ វាគឺជា គុណសម្បត្តិដែលមិនអាចខ្វះបានដើម្បីធ្វើឲ្យជីវិតជោគជ័យ។ នេះគឺអាថ៌កំបាំងដ៏អស្ចារ្យមួយដើម្បីមានសេចក្តី ព្យាយាមនិងភាពជោគជ័យនៅក្នុងជីវិត គឺត្រូវត្រៀមខ្លួនទុកជាមុនថាត្រូវតែតស៊ូទោះបីជាជួបនឹងការបរាជ័យ ឬសេចក្តីខកចិត្តច្រើនប៉ុណ្ណាក៏ដោយ។ ត្រូវតាំងចិត្តទុកជាមុនថាអ្នកមិនត្រូវចុះចាញ់ជាដាច់ខាត ទោះបីជា មានអ្វីកើតឡើងក៏ដោយចុះ។ សេចក្តីក្លាហានហ៊ានតទល់នឹងឧបសគ្គនិងការខកចិត្តគឺជាគុណសម្បត្តិពិសេស មួយដើម្បីធានាដល់ភាពជោគជ័យ។ អ្នកនឹងមានទ្រព្យដ៏ពិសេសមួយលើសគេឯងបើសិនជាអ្នកអាចស៊ូទ្រាំឲ្យ បានយូរជាងអ្នកដទៃ។ តាមពិតទៅ សេចក្តីតស៊ូគឺជាឧបករណ៍វាស់ជំនឿជាក់និងសមត្ថភាពដើម្បីជោគជ័យ របស់អ្នក។
ទី៤ ៖ ត្រូវមានចក្ខុវិស័យច្បាស់លាស់
ដោយសារតែទីផ្សារមានការប្រែប្រួលមិនទៀងទាត់ ម្ចាស់អាជីវកម្មក៏ត្រូវវក់វីនៅក្នុងប្រតិបត្តិការប្រចាំថ្ងៃដោយ មិនដឹងខ្លួន។ពួកគេស្មុគស្មាញដោយបញ្ហារយៈពេលខ្លី ដូច្នេះហើយទើបពួកគេផ្តោតលើតែកិច្ចការលក់និងការ បង្កើតប្រាក់ចំណេញដែលមានរយៈពេលខ្លី។ ពួកគេចង់គិតនិងធ្វើផែនការសម្រាប់ពេលអនាគតដែរ ប៉ុន្តែបែរជាគ្មានពេលដើម្បីធ្វើវាហើយនេះនឹងធ្វើឲ្យម្ចាស់អាជីវកម្មបរាជ័យ។ អ្នកត្រូវតែកំណត់គោលដៅឲ្យ បានច្បាស់សម្រាប់ខ្លួនឯងនិងសម្រាប់ផ្នែកទាំងអស់នៃអាជីវកម្ម។ មែនហើយទំនួលខុសត្រូវមួយរបស់អ្នក ចំពោះបុគ្គលិកគឺការកំណត់គោលដៅឲ្យពួកគេឲ្យបានច្បាស់ ថាពួកគេត្រូវធ្វើអ្វីពិតប្រាកដ។
ទី៥ ៖ សម្រេចចិត្តលឿន និង សកម្មភាពនិយម
សហគ្រិនជោគជ័យតែងគិតនិងសម្រេចចិត្តបានលឿន និងដាក់វិន័យខ្លួនឯងឲ្យអនុវត្តតាមការសម្រេចចិត្ត នោះ។ពួកគេធ្វើការលឿននិងទទួលមតិរិះគន់ក៏បានលឿន។ ដូច្នេះបើពួកគេដឹងកំហុស គេអាចកែតម្រូវបាន ទាន់ពេលវេលា។ តើអ្នកដឹងទេថា គន្លឹះដើម្បីជោគជ័យគឺការសាកល្បង។ មនុស្សជោគជ័យមិនត្រឹមតែជា មនុស្សគិតនិងសម្រេចចិត្តលឿនតែប៉ុណ្ណោះទេ ពួកគេក៏ចូលចិត្តសាកល្បងធ្វើរឿងជាច្រើន។ បើអ្នកសាកល្បង ឲ្យបានច្រើន អ្នកងាយនឹងរកឃើញអាថ៌កំបាំងដើម្បីជោគជ័យ !
          មុននឹងបញ្ចប់ ខ្ញុំសូមចែករំលែកគំនិតដ៏ល្អមួយដូចខាងក្រោម ៖
001

No comments:
Write comments

Interested for our works and services?
Get more of our update !